Friday, June 9, 2017

មិនគួរឲ្យជឿ!! ឮគេថា​ ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​ មាន​ជីវិត​អមត...ពីព្រោះ!! (មានវីដេអូ)


បរទេស៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ មាន​រូបភាព​ប៉ុន្មាន​សន្លឹក​បាន​ធ្វើការ​រង្គោះរង្គើរ​ បណ្ដាញ​ទំនាក់ទំនង​សង្គម​ ទាក់ទង​នឹង​ប្រធានាធិបតី​រុស្ស៊ី​ ដោយ​ក្នុង​នោះ​គេ​បាន​លើក​ថា​ តើ​រូបភាព​ទាំង​ប៉ុន្មាន​នេះ​ ជា​ភស្តុតាង​បញ្ជាក់​ថា​ ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​របស់​រុស្ស៊ី​លោក​ Vladimir Putin​ មាន​ជីវិត​អមត​មែនទេ​?​ ជា​ការពិត​ណាស់​ក្រុម​អ្នក​ទ្រឹស្ដី​រួម​គំនិត​បាន​គិត​ដូច្នេះ​។​ ​

ក្នុង​នោះ​រូបភាព​ទី​មួយ​ត្រូវ​បាន​ថត​កាល​ពី​ជិត​មួយ​រយ​ឆ្នាំមុន​ គឺ​ជា​រូបភាព​របស់​នាយទាហាន​ម្នាក់​ ចំណែក​ឯ​រូបភាព​ទីពីរ​ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​ វា​ត្រូវ​​បាន​ថត​ក្នុង​ឆ្នាំ​១៩៤១​ បង្ហាញ​ពី​នាយទាហាន​ជើង​អាកាស​មួយ​រូប​របស់​រុស្ស៊ី​ ហើយ​រូបភាព​ទាំងពីរ​នេះ​ ត្រូវ​បាន​គេ​និយាយ​ថា​ គឺ​ដូចគ្នា​នឹង​ប្រធានាធិបតី​វ័យ​៦៣​ឆ្នាំ​រូប​នេះ​តែម្ដង។​

យោង​តាម​គេហទំព័រ​ទាក់ទង​នឹង​ UFO​ មួយ​ឈ្មោះ​ Disclose.tv​ បាន​និយាយ​ថា​ "​រូបភាព​នៅ​ក្នុង​ឆ្នាំ​១៩២០​ និង​ឆ្នាំ​១៩៤១​នេះ​ បាន​សាយភាយ​នៅ​ក្នុង​បណ្ដាញ​​ទំនាក់ទំនង​សង្គម​ ដោយ​ក្នុង​នោះ​មាន​មនុស្ស​មួយ​ចំនួន​បាន​អះអាង​ថា​ នេះ​គឺជា​រូបភាព​របស់​លោក​ Vladimir Putin​ ជាពិសេស​គេ​ជឿ​ថា​ រូប​លោក​គឺជា​ Vlad the Impaler​ ដែល​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៤៣១​ មាន​ងារ​ជា​បិសាច​ជញ្ជក់​ឈាមទៀតផង​។​
តែ​យ៉ាងណាមិញ​នៅ​មិនទាន់​មានអ្នក​ណាម្នាក់​ ចេញ​មុខ​មក​បកស្រាយ​រឿងនេះ​ ឲ្យ​បាន​ច្បាស់លាស់​នៅឡើយទេ​។ សម្រាប់​ប្រិយមិត្ត​វិញ​ មាន​យោបល់​យ៉ាងណា​ដែរ​សម្រាប់​រូប​ភាព​ខាងលើ​នេះ​?​ តើ​រូប​ភាព​ទាំង​នេះ​​មើល​ទៅ​ដូច​លោក​ Putin​ ដែរ​ឬទេ?



ប្រភព៖​ Mirror
Loading...

1 comment:

  1. Videoslots-youtube-hd - Videoslots-youtube-hd - videodl.cc
    Videoslots-youtube-hd - mp3 juice Videoslots-youtube-hd.

    ReplyDelete

Contact Form

Name

Email *

Message *