Recent Post

Monday, January 16, 2017


ខេត្តសៀមរាប៖ ស្ពាននេះមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ (ចម្ងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាប) នៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តីប្រហែល៥០ម៉ែត្រ ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ បើតាមការបកស្រាយរបស់អ្នកស្រាវជ្រាវ ស្ពាននេះមានឈ្មោះ "ព្រះទិស",ប្រាប់ទិស។

ជាស្ពានបុរាណសម័យអង្គរ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។ តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃនាគនិងថ្មគោល គឺស្ថិតនៅក្នុងរចនាបទបាយ័ន (១១៨១-១២២០) ។ ស្ពាននេះក៏ត្រូវបានជួសជុលពីរដងរូចមកហើយដែរ គឺលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា។

ស្ពាននេះមានសភាពទ្រុឌទ្រោម ជាខ្លាំងដោយសារអាយុកាល ធម្មជាតិ និងមនុស្ស។ សព្វថ្ងៃស្ពាននេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់បញ្ចៀសការឆ្លងកាត់ ដោយទុកស្ពាននេះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត និងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។
រូបភាពនៃស្ពានកំពង់ក្ដីនេះ ក៏ត្រូវបានប្រើប្រាស់នៅក្រដាសប្រាក់ ៥,០០០ រៀលរបស់ខ្មែរយើងផងដែរនាពេលបច្ចុប្បន្ន៕










រូបភាព Ty Sareun

ផ្តល់សិទ្ធិដោយ៖VD7News.com
0


ប៉ាគីស្ថាន៖
បុរស​មាឌ​យក្ស​ទម្ងន់​ធ្ងន់​ម្នាក់​បានក្លាយ​ជាទី​ចំណាប់អារម្មណ៍​របស់​ប​ណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត ក្រោយពី​ប្រកាសថា​ខ្លួន​ជា​បុរស​ខ្លាំងជាងគេ​លើ​លោក ។​

​យោងតាម​សារព័ត៌មាន គេ​បានដឹងថា បុរស​មាឌ​យក្ស​រូបនេះ​មាន​ឈ្មោះថា Arbab Khizer Hayat មាន​ទម្ងន់ ៤៣៦ គីឡូក្រាម ដែល​សព្វថ្ងៃ​លោក​បាន​ជាប់​រហស្សនាម​ថា «​ស្តេច​យក្ស​ប៉ា​គី​ស្ថាន​» ។ បុរស​យក្ស​វ័យ ២៥ ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​ល្បីឈ្មោះ​ម្តង​រួចមកហើយ ដោយសារតែ​វីដេអូ​លោក​ប្រើ​កម្លាំង​ចាប់ទាញ​ត្រាក់ទ័រ​ដែល​កំពុងដំណើរកា​រ​បញ្ច្រាស​គ្នា ។ ស្ថិតក្នុង​កម្ពស់ ១,៩០ ម៉ែត្រ និង គីឡូ​យ៉ាង​ធ្ងន់​បែបនេះ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​គ្មាន​បញ្ហា​សុខភាព​អ្វី​នោះទេ ហើយ​សព្វថ្ងៃ​លោក​កំពុង​ព្យាយាម​បង្កើន​កម្លាំង​របស់ខ្លួន​ថែមទៀត ដោយមាន​របប​អាហារ​ដ៏​ត្រឹមត្រូវ​រួមមាន​មួយថ្ងៃ​ត្រូវ​ញ៉ាំ​ស៊ុត ៣៦ គ្រាប់ សាច់​ជាង ៣ គីឡូក្រាម ទឹកដោះគោ ៥ លីត្រ និង ជាច្រើន​ផ្សេងទៀត ។











0


 កាលពីព្រឹកម្សិលមិញ មានករណីដ៍ភ្ញាក់ផ្អើលមួយបានកើតឡើង គឺសត្វក្ងោកដែលជាសត្វដ៍កម្រ បានហើរចូលស្រុក៤ក្បាល តែសំណាងអាក្រក់ មានបុសម្នាក់ បានយកជំពាមបាញ់ បណ្តាលឲ្យងាប់មួយ ប្រភពហ្វេសប៊ុក Rak Smey បានបង្ហោះរៀបរាប់ថា ÷

"ជួយShare ជាបន្ទាន់ នៅពេលនេះក្ងោកបួនក្បាលត្រូវបានងាប់មួយក្បាលហើយដោយសារតែពូម្នាក់នេះបានបាញ់មិញ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ គាត់ជាមនុស្សតែខួរក្បាលគាត់មិនដឹងជាអ្វីទេខូឃៅណាស់ 😭😭😭 នៅភូមិទ្រា2"

(សូមអូសចុះក្រោម ដើម្បីទស្សនាវីដេអូ)








ប្រភព៖ Amapapa

គួររំលឹកផងដែលកាលពីព្រឹកម្សិលមិញ មានសត្វក្ងោកបួនក្បាល ហោះមកទំលើបង្គោលភ្លើងនៅស្ទឹងមានជ័យ!! សូមទស្សនាវីដេអូខាងក្រោម៖


0


(កៀហ្ស៊ីស៊ីស្ថាន)៖ យន្តហោះដឹកទំនេញធុនធំមួយគ្រឿងរបស់ប្រទេសតួកគី ដែលចាកចេញពីទីក្រុងហុងកុង​និងធ្លាក់នៅក្បែរទីក្រុង ប៊ីសកិក នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បានបណ្តាលឲ្យពីឡុតនៅលើនោះម្នាក់ស្លាប់ និងប្រជាជនដែលលំនៅដ្ឋានរបស់ពួកគេត្រូវយន្តហោះធ្លាក់បុកចំចំនួន ១៥នាក់ផ្សេងទៀត​ក៏បានស្លាប់​ផងដែរ ខណៈព័ត៌មានផ្សេងៗ​ទៀត​នៅរង់ចាំការពិនិត្យ​ និងប្រកាស​ពី​រដ្ឋាភិបាល​នៃ​ប្រទេសតំបន់​អាស៊ី​ភាគកណ្តាលនេះ​ជាបន្តទៀត។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាយន្តហោះដឹកទំនិញមួយគ្រឿងខាងលើ បានធ្វើដំណើរពីទីក្រុងហុងកុង សំដៅទៅកាន់​ប្រទេសតួកគី​​ បានធ្លាក់នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន​ជាប់ព្រំដែននឹងប្រទេសចិន និងកាហ្សាក់ស្ថាន ដែល​យន្តហោះ​​នេះជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុនតួកគី។

ការធ្លាក់នេះបានកើតឡើងនៅពេលដែលយន្តហោះប្រភេទ Boeing 747  បានព្យាយាមធ្វើការចុះចតនៅព្រលាន​យន្តហោះ Manas ​របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប៉ុន្តែក៏ជ្រុលទៅធ្លាក់ និងបុកចំលើផ្ទះប្រជាជនតែម្តង។ ​សម្រាប់​ព័ត៌មាន​លម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀត៕



សូមទស្សនាវីដេអូ៖

0


ក្រុម​អ្នក​នេសាទ​ចិន​​បាន​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​​​​​​​ប្រទះ​ឃើញ​​​សត្វ​ចម្លែក​​​​​​ក្នុង​ទឹក​មួយ​ក្បាល​​​។ នេះ​បើ​តាម​​សារព័ត៌មាន​​ចិន People Daily។

ហេតុការណ៍​ខាង​លើ​​បាន​កើត​ឡើង​នៅ​​ទី​ក្រុង Zhoushan ខេត្ត​ Zhejiang ភាគ​ខាង​កើត​ប្រទេស​ចិន។ ​មាន​មតិ​​​ជា​ច្រើន​​បាន​លើក​​ឡើង​ថា​សត្វ​​មួយ​​ក្បាល​ខាង​លើ​ជា​សត្វ​​ត្រី​​ផ្សោត​ដូហ្វីន ចំណែក​អ្នក​ខ្លះ​ទៀត​​ថា​វា​ជា​​ក្រពើ​។

ទោះ​ជា​យ៉ាង​ណា​ពុំ​​​មាន​​​នរណា​ម្នាក់​ហ៊ាន​អះអាង​បញ្ជាក់​​​​ឲ្យ​ច្បាស់​ពី​​សត្វ​​​ចម្លែក​មាត់​វែង​ដូច​ក្រពើ​និង​ស្បែក​​រលោង​ដូច​សត្វ​ត្រី​ផ្សោត​ដូហ្វីន​នោះ​ទេ​។ យ៉ាង​ណា​ក្ដី​​​​​​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​​ធម្មជាតិ​​ចិន​​បាន​ឲ្យ​ដឹង​ថា​​​វា​ដូច​ជា​សត្វ​​ត្រី​បាឡែន​ចំពុះ​ដែល​រស់​នៅ​​​​ក្នុង​ទឹក​ជ្រៅ​។

រូប​​សត្វ​ចម្លែក​ខាង​លើ​ពេល​នេះ​​​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​​ក្នុង​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​ចិន៕




ប្រភព៖ people​​​​​​​​​​​​​​​​
0

Sunday, January 15, 2017


   ​អ្នកប្រមាញ់​ម្នា​ក់នៅ​ប្រទេស​អាល្លឺម៉ង់​បានបង្ហាញ​រូបភាព​កញ្ជ្រោង​មួយ​ក្បាល​កក​ក្នុង​ដុំ​ទឹកកក​បន្ទាប់ពី​វា​លង់ទឹក​ទន្លេ Danube ស្លាប់ ហើយ​លោក​បាន​ព្រមាន​ថា ត្រូវ​ប្រយ័ត្ន​គ្រោះថ្នាក់​ពេល​ឆ្លងទន្លេ​នេះ ព្រោះ​អាចធ្វើឱ្យ​ធ្លាក់​ទៅ​លង់​កក​ស្លាប់​បែប​នេះឯង​។​

​    ​លោក Franz Stehle បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន dpa កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ថា ដុំ​ទឹកកក​ដែលមាន​កញ្ជ្រោង​នេះ​ត្រូវបាន​ស្រង់​កាលពី​ថ្ងៃទី ២ ខែមករា ហើយ​បានដាក់​បង្ហាញ​នៅក្រៅ​សណ្ឋាគារ Fridingen របស់គាត់​។​

​    ​លោក​បាន​បន្តថា វា​មិនមែនជា​រឿង​ចម្លែក​អី​ទេ​ឡើយ​ដែល​សត្វពាហនៈ​លង់ទឹក​ហើយ​កក​បែបនេះ​ក្នុង​រដូវរងា​។ លោក​និយាយថា ពីមុនមក​លោក​ក៏​ធ្លាប់​ឃើញ​ក្តាន់ និង​ចចក​ព្រៃ​កក​ស្លាប់​ដូច្នេះ​ដែរ​៕
0

Contact Form

Name

Email *

Message *

Follow by Email