ម៉ាឡេស៊ី៖ នារីម្នាក់ បានក្លាយជាតារាល្បី ក្រោយពេលសរសេររឿងរ៉ាវជីវិតអាពាហ៍ពិពាហ៍ ដ៏កំសត់រួចមក ដោយរូបនាងបានព្យាយាម កែប្រែសម្រស់របស់ខ្លួន ពីនារីម្នាក់មើលមិនយល់ រហូតក្លាយជាស្រីស្អាតម្តងទៀត។
យោងតាមគេហទំព័របរទេស បានឲ្យដឹងថា នារីម៉ាឡេស៊ីម្នាក់ បានផ្លាស់ប្តូរជីវិតរបស់នាងទាំងស្រុង បន្ទាប់ពីត្រូវស្វាមីសុំលែងនាង ទាំងពួកគេមានកូនប្រុសម្នាក់ ក្នុងបន្ទុកគ្រួសារ។
ក្នុងនោះដែរ នាងបាននិយាយឲ្យដឹងថា កាលពីមុននាងក៏ជា ស្រីស្អាតម្នាក់ដែរ តែក្រោយពីរៀបការរួច នាងក៏ចាប់ផ្តើមនៅផ្ទះ និងមើលថែកូន។ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់របស់នាង បានប្រែប្រួលទៅជា មនុស្សស្រីម្នាក់ ដែលមានស្បែកស្រអាប់មិនស្រស់ថ្លា ហើយនាងក៏លែងមានភាពទាក់ទាញបន្តទៀតដែរ។
ប្រភពបន្តថា ស្វាមីរបស់នាង មិនបានមើលថែនាងឲ្យបានល្អនោះទេ ហើយ ថែមទាំងក្បត់ចិត្តនាងថែមទៀតផង។ ដូច្នេះនាងក៏សម្រចចិត្ត ចាកចេញពីស្វាមី និងបានបង្កើតមុខរបរដោយខ្លួននាង ខណៈកំពុងមើលថែកូនតូចៗដែលនៅក្នុងបន្ទុករបស់នាង។ ក្រោយមកទៀត នាងចាប់ផ្តើម យកចិត្តទុកដាក់ ថែទាំសម្រស់របស់ខ្លួនឡើងវិញ រហូតនាពេលបច្ចុប្បន្ននេះ នាងពិតជាស្អាតខ្លាំងណាស់។
ចំពោះរឿងរ៉ាវរបស់ នារីម្នាក់នេះ បានជួយជម្រុញចិត្ត នារីៗ ឲ្យចេះមើលថែខ្លួនឯង និងមិនត្រូវធ្វេសប្រហែសខ្លួនឡើយ ទោះក្លាយជាស្រ្តីមេផ្ទះក៏ដោយក្តី៕
No comments:
Post a Comment