ប៉ាគីស្ថាន៖
បុរសមាឌយក្សទម្ងន់ធ្ងន់ម្នាក់បានក្លាយជាទីចំណាប់អារម្មណ៍របស់បណ្តាអ្នកលេងអ៊ីនធឺរណេត ក្រោយពីប្រកាសថាខ្លួនជាបុរសខ្លាំងជាងគេលើលោក ។
យោងតាមសារព័ត៌មាន គេបានដឹងថា បុរសមាឌយក្សរូបនេះមានឈ្មោះថា Arbab Khizer Hayat មានទម្ងន់ ៤៣៦ គីឡូក្រាម ដែលសព្វថ្ងៃលោកបានជាប់រហស្សនាមថា «ស្តេចយក្សប៉ាគីស្ថាន» ។ បុរសយក្សវ័យ ២៥ ឆ្នាំរូបនេះក៏ធ្លាប់ល្បីឈ្មោះម្តងរួចមកហើយ ដោយសារតែវីដេអូលោកប្រើកម្លាំងចាប់ទាញត្រាក់ទ័រដែលកំពុងដំណើរការបញ្ច្រាសគ្នា ។ ស្ថិតក្នុងកម្ពស់ ១,៩០ ម៉ែត្រ និង គីឡូយ៉ាងធ្ងន់បែបនេះ លោកបានឲ្យដឹងដែរថា លោកគ្មានបញ្ហាសុខភាពអ្វីនោះទេ ហើយសព្វថ្ងៃលោកកំពុងព្យាយាមបង្កើនកម្លាំងរបស់ខ្លួនថែមទៀត ដោយមានរបបអាហារដ៏ត្រឹមត្រូវរួមមានមួយថ្ងៃត្រូវញ៉ាំស៊ុត ៣៦ គ្រាប់ សាច់ជាង ៣ គីឡូក្រាម ទឹកដោះគោ ៥ លីត្រ និង ជាច្រើនផ្សេងទៀត ។

No comments:
Post a Comment