Loading...
loading...

Sunday, November 20, 2016

Scarlett Johansson ទៅ​សម្ពោធ​ Trailer រឿង​ថ្មី​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន

Loading...
loading...

តារា​សម្ដែងល្បី​​អាមេរិក Scarlett Johansson បាន​ធ្វើ​ដំណើរ​ម​ក​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដើម្បី​ចូល​រួម​កម្មវិធី​សម្ពោធ​ Trailer សម្រាប់​រឿង​ថ្មី​ដែល​នាង​សម្ដែង​គឺ​រឿង "Ghost in the Shell”។

ដើម្បី​អបអរ​ការ​ត្រៀម​បង្ហាញ​ខ្លួន​របស់​ខ្សែ​ភាពយន្ត "Ghost in the Steel” តារា​សម្ដែង Scarlett Johansson អ្នក​ដឹកនាំ​រឿង Rupert Sandaers ក៏​ដូច​ជា​ផលិតករ​ជប៉ុន​លោក Takeshi Kitano បាន​ចូលរួម​ជាមួយ​ក្រុម​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ក្នុង​ទីក្រុង​តូក្យូ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​វិច្ឆិកា​នេះ ក្នុង​ពិធី​ជប់លៀង​សម្ពោធ​ភាពយន្ត​នេះ។ អ្នក​ចូលរួម​កម្មវិធី​នេះ​ទាំង​អស់​មាន​ឱកាស​មុន​គេ​ក្នុង​ការ​ទស្សនា​ឈុត​ក្រៅ​ឆាក​ សំលៀកបំពាក់ និង​របស់​របរ​ប្រើប្រាស់​ផ្សេង​ៗ​ក្នុង​ខ្សែ​ភាពយន្ត ជា​ពិសេស​នឹង​បាន​ទស្សនា Trailer នៅ​ពេល​ចប់​កម្មវិធី។









ផ្អែក​តាម​សៀវភៅ​រឿង​តុក្កតា​ល្បី​របស់​ជប៉ុន "Ghost in the Shell” រៀបរាប់​ពី​នារី​ម្នាក់​ឈ្មោះ Major ​ជា​មនុស្ស​ពាក់​កណ្ដាល មនុស្ស​យន្ត​ពាក់​កណ្ដាល ដែល​ត្រូវ​ដឹកនាំ​កិច្ចការ​ក្រុម Section 9 ​ដើម្បី​បញ្ឈប់​ឧក្រិដ្ឋកម្ម​និង​ក្រុម​បះបោរ​ដ៏​គ្រោះថ្នាក់​បំផុត។ ភាពយន្ត​នេះ​ដឹកនាំ​ដោយ Rupert Sanders និង​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ដូច​ជាScarlett Johansson, Beat Takeshi Kitano,  Juliette Binoche , Michael Pitt, Pilou Asbæk និង Kaori Momoi។

"Ghost in the Shell” នឹង​ចាប់​ផ្ដើម​បញ្ចាំង​តាម​រោងភាពយន្ត​នានា​លើ​ពិភពលោក​នៅ​ខែ​មីនា ឆ្នាំ២០១៧ ៕


ប្រភព៖ Sabay News
Loading...
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email